អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


នៅក្នុងបរិវេណវត្តទងត្រឡាច ភូមិទងត្រឡាច ឃុំទងត្រឡាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស «ខ៦» ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ និងលោក ពូន វណ្ណា និងអាជ្ញាធរស្រុកស្រីសន្ធរ បាននាំយកមកនូវអំណោយជាសារ៉ុង ប្រហុក និងថវិកាចំនួន៧លានរៀល ផ្តល់ជូនប្រជាពលរដ្ឋប្រមា៧០០គ្រួសារ ក្នុងភូមិទងត្រឡាច (Phoum Kteng) ឃុំទងត្រឡាច។

លោក ចាស់ ជឿន មេឃុំទងត្រឡាច អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧកញ៉ា ឡូវ ហ៊ឺង បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើង ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ ឈឺស្លាប់ និងចូលរួមដោះស្រាយការងាររបស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងឃុំទងត្រឡាចផងដែរ។

លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពី សេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀងប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

ឧកញ៉ា ឡូវ ហ៊ឺង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជាដើម។

សម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។ អំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងភូមិទងត្រលាចដោយគ្រួសារនីមួយៗទទួលបានសារ៉ុង១ និងប្រហុក១គីឡូ និងឧបត្ថម្ភការ ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ឧបត្ថម្ភប្រជាការពារ ឧបត្ថម្ភក្មេងកំព្រា ឧបត្ថម្ភកម្មវិធី សរុបថវិកាចំនួន៧លានរៀល៕