សម្តេចតេជោ ហ៊ុន សែន៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត បញ្ជូនទៅដល់រដ្ឋសភាហើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ ហើយសម្តេចអះអាងថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឱ្យមានការរារាំង និងបំផ្លាញការបោះឆ្នោត។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។ សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។

ក្នុងឱកាសអញ្ជើញជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងបណ្តើរលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ដោយបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ»។

សម្តេចបន្តថា «អញ្ចឹងចាំមើលតើគេធ្វើអ្វីទៀត។ អ្វីដែលយើងចង់បាន គឺការបោះឆ្នោតមួយ ដែលមិនរំខានដោយពួកណាក៏ដោយ។ ខ្លះបំផ្លាញក្នុងពេលវេលា ដែលគេបោះឆ្នោត ពេលគេរាប់សន្លឹកឆ្នោត ត្រូវមានទោសទាំងអស់។ ពួកអ្នកឯងទេ ដែលជំរុញយើងឲ្យដើរមកដល់កន្លែងនេះ កន្លងមកយើងមិនដែលគិតដល់ចំណុចហ្នឹងទេ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា បើពិនិត្យមើលស្ថានភាពនៅប្រទេសថៃ មានគណបក្សមួយចំនួន ត្រូវបាត់បងសមាជិកសភាមួយចំនួន ពីការជាប់ឆ្នោត ទៅជាបាត់បង់សិទ្ធិជាប់ឆ្នោតទៅវិញ ដោយសារពួកគេមិនបានបំពេញកាតព្វកិច្ច ក្នុងការទៅបោះឆ្នោតលើកទី១។ ដូច្នេះកម្ពុជា ក៏អាចធ្វើបែបនេះបាន។

សម្ដេចបន្ដថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើដល់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល។
ឡើយ ដោយទាំងអស់នេះ គ្រាន់តែជាព័ត៌មានដែលសម្ដេចទទួលបានតែប៉ុណ្ណោះ។

ទាក់ទិនករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ គឺជាការទះកំផ្លៀងមេដឹកនាំក្រុមប្រឆាំង ដែលបានដាក់ចេញយុទ្ធនាការ អំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យុទ្ធនាការនេះត្រូវបានរៀបចំដោយ លោក រី គា សមាជិកអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលដាក់ចេញនូវពាក្យស្លោកថ្មីថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ បើនៅតែបង្ខំខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ពេលនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងធ្វើការយ៉ាងលឿន ហើយត្រៀមដាក់ចូលរដ្ឋសភាអនុម័ត ដែលនឹងធ្វើឲ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើម៕