ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជួបសំណេះសំណាលជាមួយសមាជិកគណបក្សជិត៧០០នាក់ និងអំពាវនាវឱ្យចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់ៗ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ និងឯកឧត្តម សួស យ៉ារ៉ា បេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនស្រុកកំពង់ស្វាយ ជិត៧០០នាក់ រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ក្រោមដំបូលនៃសុខសន្តិភាពស្ថេរភាពភាពនយោបាយជាតិដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានលើគ្រប់វិស័យទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំណើនសេដ្ឋកិច្ចជាតិមានការកើនឡើងឥតឈប់ឈរ នេះគឺដោយសារគណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយគោលនយោបាយដឹកនាំត្រឹមត្រូវបានប្រែក្លាយគោលនយោបាយគណបក្សប្រជាជនកម្ពុជាមកជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវ បានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាជាមួយគត់ ដែលបានកសាងនៅសន្តិភាពនយោបាយកំណើនសេដ្ឋកិច្ច និងការរួមរស់ជាមួយគ្នាក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោជាប្រមុខ និងជាថ្នាក់ដឹកនាំដ៏កំពូលរបស់ប្រទេសជាតិ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានរស់នៅក្រោមម្លប់សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារនៅសុខសន្តិភាពមួយនេះ ឱ្យបានជាដាច់ខាតព្រោះមិនមានគណបក្សណាមួយដែលអាចធ្វើបានដូចគណបក្សប្រជាជនទេ។

ឯកឧត្តម សួស យ៉ារ៉ា លើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើនពិតប្រាកដ សកម្មភាព និងគោលនយោបាយច្បាស់លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។

ឯកឧត្តមបានបន្ថែមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខនឹងកាន់ដៃគ្នាឆ្លងការលំបាកជាមួយគ្នាជានិច្ច មិនថានៅពេលបច្ចុប្បន្ននេះ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតជាមួយគ្នាជាបន្តទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍ សម្រាប់ជាតិមាតុភូមិ។

ឯកឧត្តមបានអំពាវនាវដល់សមាជិកទាំងអស់ចូលរួម និងជំរុញគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកុំបីខានហើយការចូលរួមបោះឆ្នោត គឺជាការទទួលខុសត្រូវដ៏ចាំបាច់របស់ប្រជាពលរដ្ឋលើជោគវាសនាជាតិ និងសូមប្រុងប្រយ័ត្នចំពោះក្រុមដែលមានចរិតនយោបាយទុច្ចរិត កេងចំណេញ បំផុសបំផុលសង្គមជំរុញឱ្យខ្មែរមានការបែកបាក់ និងស្អប់គ្នា ដូចបទពិសោធន៍ប្រវត្តិសាស្ត្រដែលខ្មែរយើងធ្លាប់ឆ្លងកាត់ដូចនេះយើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕