សម្ដេចពិជ័យសេនា ទៀ បាញ់៖ ទឹកដីកោះកុង ប្រែក្លាយពីភាពស្ងាត់ជ្រងំ មករីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្ដិភាព


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមកាត់ខ្សែបូរណ៍ សម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវក្រាលកៅស៊ូ ទ្វារទឹកតំបន់ប្រវត្តិសាស្ត្រសម្តេចពិជ័យសេនា ទៀ បាញ់ និងកូនឈើចំនួន២,០០០ដើម ជាប្រភេទដើមគគីរ ដែលស្ថិតនៅឃុំជ្រោប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សម្តេចមានសេចក្តីសោមនស្សរីករាយក្រៃលែងដោយសម្តេចបានមើលឃើញការអភិវឌ្ឍការរីកចម្រើន លើគ្របវិស័យនូវសមិទ្ធផលនានា ក្នុងទឹកដីខេត្តកោះកុង ដែលប្រែក្លាយពីភាពស្ងាត់ជ្រងំមានភាពហ៊ូអរពីភាពលំបាកមកជាភាពងាយស្រួល ក្នុងទាំងការធ្វើចរចា និងផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័សដោយនឹកស្មានមិនដល់ក្នុងខេត្តកោះកុង។

សម្ដេចបន្ដថា ឃុំជ្រោយប្រស់ ស្រុកកោះកុងតំបន់នេះស្ងាត់ជ្រងំមានតែព្រៃគ្មានផ្លូវគ្មានមនុស្សរស់នៅច្រើនទេ ហើយតំបន់នេះក៍កន្លែងដែលសម្តេចបានលាក់ខ្លួនតស៊ូប្រឆាំង ជាមួយរបបប្រល័យប៉ុល ពតផងដែរ។ អីឡូវតំបន់បាននេះបានប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍ ពោពេញទៅដោយសមិទ្ធផលនានាជាច្រើន ដែលអាចទាញ់ទាញផ្នែកវិស័យទេចរណ៍ចូលមកកម្សាន្ដបានច្រើនទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា អរគុណសន្តិភាព នយោបាយឈ្នះឈ្នះ! មានសន្តិភាពទើបយើងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្សនៅទូទាំងប្រទេស មានសន្តិភាព គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនតែមួយគត់ ជាទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មើលឃើញនូវសម្ធិផលនានាការរីកចម្រើនគ្រប់វិស័យរហូតដល់មូលដ្ឋាន ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មានសេរីភាព មានសិទ្ធិពេញលេញមានជីវភាពធូរធារ។

បើតាមលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់, ដើម្បីឆ្លើយតបដឹងគុណការដឹកនាំសម្តេចតេជោ ហ៊ុន សែន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្ត ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ស្លាកសម្គាល់សញ្ញា «ទេវតាបាចផ្កា»៕