កម្ពុជាធ្វើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


 Finance 22 03 16 2 copy

    កម្ពុជា​កំពុង​ជម្រុញ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ល្អ និង​មនុស្ស​មាន​សមត្ថ​ភាព ក្នុង​ដំណាក់​កាល​ទី៣ នៃ​ការ​កែ​ទម្រង់​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ ។

     គួរ​កត់​សម្គាល់​ថា កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ បាន​ចាប់​ផ្តើម​ដំណាក់​កាល​ទី១ តាំង​ឆ្នាំ ២០០៤ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជឿ​ជាក់​លើ​ថវិកា… ដំណាក់​កាល​ទី២ ផ្តោត​លើ​ការ​បង្កើន​គណ​នេយ្យ​ភាព ការ​ព្យា​ករណ៍​ចំណូល​ចំណាយ​អោយ​មាន​ភាព​សុក្រិត្យ និង​ដំណាក់​កាល​ទី៣ គឺ​ការ​ផ្សារ​ភ្ជាប់​ថវិកា ​ទៅ​នឹង​គោល​នយោ​បាយ ។

     នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មីនា​នេះ ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដំណាក់​កាល​ទី៣ និង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​វឌ្ឍន​ភាព​ប្រចាំ​ឆ្នាំ ២០១៥ នៃ​កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​រៀប​ចំ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ នៅ​សណ្ឋា​គារ​សូហ្វី​តែល រាជ​ធានី​ភ្នំពេញ ។ សម្តេច​តេជោ​សែន បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ពិធី​នៅ​ព្រឹក​មិញ​នេះ និង​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​កម្ម​វិធី​នេះ គឺ​ជា​ការ​ស្វែង​រក​ធាតុ​ចូល​បន្ថែម សំរាប់​ជា​មូល​ដ្ឋាន​នៃ​ការ​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ជំហាន​បន្ទាប់ នៃក​ម្ម​វិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈ និង​ដើម្បី​តាម​ដាន​វឌ្ឍន​ភាព​ការងារ​កែ​ទម្រង់ ។

     សម្តេ​ចបាន​មាន​ប្រសាសន៍​ថា ថវិកា​គឺ​ជា​ឧបករណ៍​នៃ​គោល​នយោ​បាយ ។ សម្តេច​តេជោ​សែន បាន​ផ្តល់​អនុ​សាសន៍​ ៤​ចំណុច ដែល​ជា​គន្លឹះ​នៃ​វិធាន​ការណ៍​ជាក់​ស្តែង គឺ​ការ​បន្ត​ខិតខំ​កសាង​លើក​កំពស់​ភាព​ជា​អ្នក​ដឹក​នាំ និង​បង្កើន​ឆន្ទៈ និង​ស្ថាប​នា​ភាព​ជា​ម្ចាស់​… ការ​ពង្រឹង​សមត្ថ​ភាព​ធន​ធាន​មនុស្ស ពង្រឹង​គណ​នេយ្យ​ភាព​របស់​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​… បន្ត​លើក​កំពស់​ស្មារតី​នៃ​ការ​ពិភាក្សា ការ​សម្រប​សម្រួល និង​កិច្ច​សហ​ការ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ផ្ទៃ​ក្នុង​ក្រសួង និង​ស្ថាប័ន​នីមួយៗ​… និង​ត្រូវ​ខិត​ខំ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នូវ​សា​រាច​រលេខ០៩ថ្ងៃ៨ ធ្នូ ឆ្នាំ ២០១៥ ស្តីពី​វិធាន និង​និតិ​វិធី​នៃ​ការ​រៀបចំ ការ​អនុវត្តន៍ តារ​ត្រួត​ពិនិត្យ តាម​ដាន និង​ការ វាយ​តម្លៃ​លើការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធា​រណៈដែល​បាន​ដាក់​ចេញ​ដោយ​រាជរ​ដ្ឋាភិ​បាល។

Finance 22 03 16 3 copy  Finance 22 03 16 4 copy

Finance 22 03 16 5 copy  Finance 22 03 16 6 copy