សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី​ ការរៀបចំ​ និងការប្រព្រឹត្តទៅរបស់គណ:កម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពី​ ការរៀបចំ​ និងការប្រព្រឹត្តទៅរបស់គណ:កម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៥ ខែកញ្ញានេះ។

គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានតួនាទីនិងភារកិច្ចដូចតទៅ៖

* ធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា
* ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិ
* ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឲ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល
* ផ្ដួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ
* សហការជាមួយបណ្តាញផ្សព្វផ្សាយដើម្បីចែករំលែកខ្លឹមសារនិងផ្សព្វផ្សាយបន្ត
* ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ គ.ស.ព.ស. ជូនប្រមុខរាជរដ្ឋាភិបាល
* អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕