រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល រួមជាមួយលោកអភិបាលរងស្រុក និងលោកប្រធានការិ អប់រំស្រុក បានបន្តចុះជួបសំណេះសំណាល ជាមួយ លោកគ្រូ គណៈគ្រប់គ្រងសាលាទាំង១៦ រូប ដែលមកពីវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក អនុវិទ្យាល័យ និងបឋមសិក្សាទាំង១២ ក្នុងស្រុកស៊ីធរកណ្តាល ។
ក្នុងពិធីសំណេះសំណាលនេះ លោក ម៉ននី បណ្ឌិត អភិបាលស្រុក បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងបញ្ហាសីលធម៍ សុជីវធម៍, ការសិក្សារៀនសូត្រ , ការរាប់អានមិត្តភក្រ័ ,ធ្វើចរាចរណ៍តាមដងផ្លូវ និងពិសេសត្រូវជៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលបង្កអោយខូចសុខភាព និងគ្រោះថ្នាក់សង្គម ។