ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ១៩៣នាក់ នៅវិទ្យាល័យហ៊ុន សែន ព្រែកសណ្តែក ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធានការិ អប់រំស្រុក ការនិមន្តចូលរួមពីព្រះសង្ឍ, អាជ្ញាធឃុំ, លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ។ ហើយក្នុងកម្មវិធីនេះ ក៏មានការរៀបចំពិធីសូត្រមន្តប្រោសព្រុំ សុំពរជ័យដល់ប្អូនៗ សិស្សានុសិស្ស ដែលត្រូវប្រលងទុតិយភូមិ (បាក់ឌុប) ទាំង១៩៣ នាក់ អោយប្រលងជាប់ទាំងអស់គ្នា ។
លោក ម៉ននី បណ្ឌិត បានមានមតិផ្តាំផ្ញើ និងលើកទឹកចិត្តដល់ប្អូនៗ អោយខិតខំប្រឹងប្រែង ក្នុងការប្រលងទុតិយភូមិ នាពេលដ៏ខ្លីខាងមុខនេះ អោយបានលទ្ឋផលប្រលងជាប់ទាំងអស់គ្នា និងបាននិទេសល្អគ្រប់គ្នា ។ លោកបានបញ្ជាក់បន្ថែមទៀតថា អ្នកចេះគឺជាប់ ដូចនេះសូមកុំពឹងផ្អែកលើប្រយ៉ុង រឺ លួចចំលងឯកសារគ្នា ត្រូវពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន…
លទ្ឋផលនៃការប្រលងជាប់របស់ខ្លួន មិនមែនត្រឹមតែនាំកិតិ្តយសមកដល់ត្រឹមតែខ្លួនឯងទេ គឺរាប់ទាំងគ្រួសារ សាលារៀន ឃុំ ស្រុក ខេត្ត និងជាគ្រប់ពូជដ៏ល្អសំរាប់អភិវឌ្ឍន៍ប្រទេសយើង។