ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅរសៀលថ្ងៃទី២០ សីហា នេះ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាខ្លាចរអារនឹងសង្គ្រាម នឹងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយចង់បានសន្តិភាព ចង់បានស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណសង្គម ឥឡូវមានសព្វគ្រប់អស់ហេីយ។
ឯកឧត្តម សុខ ឥសាន ក៏បានចោទជាសំសួរផងដែរថា តើចង់បានអីទៀត ? ជាការពិតនៅពេលនេះ និងទៅអនាគត ប្រជាជនកម្ពុជាមិនចង់បាន អ្វីលើសពីមាននាពេលបច្ចុប្បន្ននេះទេ ។ ដូច្នេះ អត់មានចង់បានការផ្លាស់ប្តូរ អីទៀតជាដាច់ខាត។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់ ខ្លោចផ្សារ គឺសង្គ្រាម និងរបបប្រល័យពូចសាសន៏ប៉ុល ពតជាច្រើនទសវត្សរ៏ ដែលធ្វើឲ្យប្រជាជនកម្ពុជា រាងចាលគ្មានថ្ងៃបំភ្លេចបាន ហើយចង់បាន ចង់ឃើញ ចង់រស់នៅក្នុងសន្តិភាព ដើម្បីការរីកចម្រើន ការអភិវឌ្ឈន៏ របស់ប្រទេសជាតិ និងប្រជាជនមានជីវភាពរស់ នៅសម្បូរសប្បាយ មានសុភមង្គលក្នុងគ្រួសារ” ។
បើតាមអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថា ឥឡូវបំណងប្រាថ្នានេះបានមកដល់ដៃប្រជាជននិង ប្រទេសជាតិហើយ ដែលប្រជាជនកំពុងរស់នៅ ដោយក្តីសោមនស្សរីករាយ ក្នុងក្តីសង្ឃឹមទៅលើការរីកចម្រើនរុងរឿង មានអនាគតភ្លឺស្វាង ជួបជុំកូន ចៅ ក្រុមគ្រួសារ ប្រកបដោយសុភមង្គលមានសុខដុមនីយកម្ម នៅក្នុងសង្គមកម្ពុជា៕