រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំក្រសួង ជួបសំណេះសំណាលជាមួយប្រធានមន្ទីររាជធានី-ខេត្តទាំង២៥


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីររាជធានី ខេត្តទាំង២៥ ដើម្បីស្តាប់របាយការណ៍សង្ខេបរបស់លោក លោកស្រីប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តការងារបន្ត នៅទីស្តីការក្រសួង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣៕