សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យទូតគុយបា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriquez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ក្នុងបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា៕