បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់លើកទី១១ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ធ្វើជាសហប្រធាន


នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រុមការងារជាន់ខ្ពស់លើកទី១១ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលមានការធ្វើជាសហប្រធានដោយប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាពីវិធីឆ្ពោះទៅមុខ ក្នុងការបង្កើតឯកសារភ្ជាប់ ជាមួយសេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលត្រូវបានកត់សម្គាល់ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទ៤៣ នៅទីក្រុងហ្សាការតា កាលពីខែកញ្ញាកន្លងទៅ៕