រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីធ្វើទំនើបកម្មខ្លួនឯង និងពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពការងាររួម


នៅក្នុងកិច្ចប្រជុំពីការលើកកម្ពស់ប្រសិទ្ធភាពការងារមន្រ្តី ដើម្បីអនុវត្តការងារកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ រៀបចំឡើងនៅនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីធ្វើទំនើបកម្មខ្លួន៝ង និងពង្រឹងសមត្ថភាពដើម្បីចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តផងដែរ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីខិតខំ ធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងពង្រឹងសមត្ថភាពផ្ទៃក្នុង ដើម្បីប្រសិទ្ធភាពការងាររួម ជាពិសេសមន្រ្តីវ័យក្មេង ដើម្បីទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសបន្ថែមទៀតសម្រាប់ បំពេញការងារវិស័យបរិស្ថាន ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋ ៕