ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស


នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយជាខ្លាំង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប២៨ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធជន យុទ្ធនារី នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិ និងប្រជាជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពនៃបញ្ជាការដ្ឋានទ័ពពិសេស ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសង្គម ជាពិសេសជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់យោធិនលោតឆ័ត្រយោងទាំងអស់ ដែលលោតចំគោលដៅល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកពីស្ថានភាពហ្វឹកហ្វឺនកងទ័ពលោតឆ័ត្រ ដែលពីមុនខ្វះកន្លែងហ្វឹកហាត់ ខ្វះកន្លែងលោតជាដើម។ តែក្រោយមកដោយមានគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន សាលាហ្វឹកហ្វឺននៅឱរ៉ាល់ត្រូវបានបង្កើតឡើង ដើម្បីហ្វឹកហ្វឺនការលោតឆ័ត្រ ប្រឆាំងភេរវកម្ម និងកងទ័ពពិសេសជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់ សង្ឃឹមថា កម្ពុជានឹងមិនមានការប្រយុទ្ធទ្រង់ទ្រាយធំ ដូចការវាយផ្តួលរបប ប៉ុល ពត ទៀតនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការពារជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី នឹងបន្តប្រកាន់យកនយោបាយ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងកិច្ចការពារជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ក្នុងវិស័យការពារជាតិ រួមមាន ទំនើបកម្មហេដ្ឋរចនាសម្ព័ន្ធ ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំច្រើន ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ ទាមទារឱ្យមានការបំពាក់សម្ភារៈបន្ថែម ដើម្បីពង្រីកសមត្ថភាពជួយសង្គ្រោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមាននរណាអាចប៉ានស្មានដឹងថា តើកម្ពុជាអាចមានការវាយប្រហារផ្នែកភេរវកម្មឬយ៉ាងនោះទេ? តែទាមទារឱ្យមានការពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ដែលអាចកើតមាននាពេលណាមួយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារ និងគ្រប់បញ្ជាការដ្ឋានទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការហ្វឹកហ្វឺនជារឿងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងសមត្ថភាពទ័ព។

* សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងថា ការហ្វឹកហ្វឺនត្រូវពង្រឹងពីថ្នាក់ទាបទៅ។ សម្តេចធិបតី បានប្រៀបធៀបថា ការបង្រៀនបើមិនខ្លាំងពីបឋមទៅទេ ការរៀននៅអនុវិទ្យាល័យ វិទ្យាល័យ ក៏មិនខ្លាំងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពត្រូវការធ្វើប្រតិបត្តិការជាក្រុម យ៉ាងហោចណាស់មួយក្រុម ក៏មានគ្នា៣នាក់ដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យការសាលាបណ្តុះបណ្តាលកងទ័ពជា៣កម្រិត ដោយឯករាជ្យ និងប្រទាក់ក្រឡាគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់អភិបាលរាជធានី ខេត្ត ជួយសម្របសម្រួលផ្តល់ទីតាំងសម្រាប់ការហ្វឹកហ្វឺនរបស់កងទ័ព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ដល់កងយោធពលខេមរភូមិន្ទទាំងអស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពត្រូវតែស្មោះចំពោះជាតិ និងប្រជាជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយកចិត្តទុកដាក់ប្រើប្រាស់សម្ភារៈ និងកម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងជំនាញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់អង្គភាពពង្រឹងការហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ដើម្បីបម្រើការងារការពារជាតិឱ្យមានប្រសិទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់អង្គភាពទ័ពទាំងអស់ត្រៀមមធ្យោបាយ និងកម្លាំង ដើម្បីចូលរួយជួយសង្គ្រោះពេលមានគ្រោះមហន្តរាយណាមួយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អង្គភាពទ័ពទាំងអស់កសាងសេដ្ឋកិច្ចនៅនឹងកន្លែងដូចជាការដាំដុះ និងចិញ្ចឹមសត្វជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៤៥នាទីនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕