ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ សុភ័ក្ដ្រា នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារអតីតយុទ្ធជន និងពលរដ្ឋក្រីក្រ១០គ្រួសារ នៅស្រុកឆែប


លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ដ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួបសំណេះ សំណាល​សួរសុខទុក្ខ និងនាំអំណោយដ៏ថ្ងៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនគ្រួសារ​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋ​ ចាស់ជរា​ ដែលមានជីវភាពក្រីក្រ​លំបាក​ ចំនួន​១០គ្រួសារ នៅភូមិឆែបលិច​ ស្រុកឆែប​ ខេត្តព្រះវិហារ​។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទូនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកឆែបផងដែរ។

លោកឧត្តមសេនីយ៍ទោ បានជម្រាបជូនប្រជាពលរដ្ឋពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញគណបក្សប្រជាជនកម្ពុជា។ លោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តភូមិ ឃុំ របស់យើង។

អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត ដែលនាំយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺក្នុង​មួយគ្រួសារ​ៗ​ទទួល​បាន​អង្ករ ០១បេ​ ស្មេី​៣០គីឡូក្រាម មី ០១កេស ត្រីខ​០១យួរ ទឹក​ត្រី​០១យួរ​ នឹងថវិកាចំនួន​៣០,០០០រៀល​ផងដែ​៕