ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤


ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

១-តំបន់វាលទំនាប៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿនជាមធ្យម ២ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿនជាមធ្យម២ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី
* រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ ម៉ែត្រ៕