សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភានិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅភូមិគ្រឹះស្ថិតក្នុងបូរី ប៉េងហួត បឹងស្នោ


រសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២.៣០សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃ សៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង
៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ …។សពឯកឧត្តមចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅភូមគ្រឹះស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ សូមដួងវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…៕