ព្រឹទ្ធសភា បើកសម័យប្រជុំលើកទី១ នីតិកាលទី៥ ដើម្បីអនុម័តបទបញ្ជាផ្ទៃ និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានា


នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១ របស់ខ្លួន សម្រាប់នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន២។

កិច្ចប្រជុំ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ខណៈ សម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្តីទី គ្រាដែលព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន។

របៀបវារៈនៃសម័យប្រជុំព្រឹកនេះ មានដូចជា៖ ទី១៖ ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងទី២៖ ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា។

ព្រឹទ្ធសភា នីតិកាលទី៥នេះ មានសមាជិកចំនួន ៦២រូប ដែលក្នុងនោះ ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ , ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និង ៥៨រូបទៀត ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោត៕