កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលក្រចេះ បានអញ្ជើញចុះ សំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង៥០គ្រួសារ នៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមអមដំណើរ ដោយលោកជំទាវតំណាងរាស្រ្តរួមមាន លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកមេឃុំ ឯកឧត្តម សារុន ប្ញទ្ធា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីមួយចំនួនទៀត។ ក្នុងឱកាសនោះ លោកជំទាវ ស៊ុន សាភឿន ក៏បាននាំមកនូវវត្ថុអនុស្សាវរីយ៍ និងអំណោយមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកជំទាវ ស៊ុន សាភឿន ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង៥០គ្រួសារ នៅភូមិតាម៉ៅលើ ខេត្តក្រចេះ
