ស្ទឹងត្រែង: ទស្សនកិច្ចនាដើមសប្តាហ៍កន្លងទៅថ្មីៗនេះរបស់គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចុះទៅដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា -ឡាវ លើទឹកដីស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង ទិសភាគឦសាននៃមាតុភូមិកម្ពុជា គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រពេញទំហឹងដល់សកម្មភាពស្ថាបនាប្រព័ន្ឋផ្លូវខ្សែក្រវាត់ ការពារព្រំដែនឆ្លើយតបតាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា។
លោកនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ វិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំប្រតិភូកងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ខ ភ ម ទទួលបដិសណ្ឋារកិច្ចដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលតាមឧទ្ធម្ភាគចក្រចំនួន៣គ្រឿងអញ្ជើញមកដល់ការដ្ឋាន ព្រំដែននាមាត់ទន្លេសេកុងក្នុងទ្រូងព្រៃស្បាតដែលមានរយៈចម្ងាយជាង ១៣០គីឡូម៉ែត្រពីថ្នល់ជាតិលេខ៧ បានថ្លែងបញ្ជាក់ថាៈនេះគឺជាទិវាដ៏នក្ខត្តឫក្ស បវរមហាប្រសើរពោរ ពេញទៅដោយ ការ រំ ភើបសប្បាយរីករាយ និងក្តីមោទនភាពបំផុត ដែលកងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ខ ភ ម បានទទួល បដិសណ្ឋារកិច្ចចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអស់លោកនាយឧត្តមសេនីយ៍អស់លោករដ្ឋមន្ត្រីរដ្ឋលេខាធិការ សមាជិករាជរដ្ឋាភិបាល ព្រមទាំងអស់លោកក្នុងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលនិង ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។លោកនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម បានមានប្រសាសន៍បញ្ជាក់បន្ថែមថាៈនេះជាវត្តមានដំបូងបង្អស់និងជា ប្រវត្តិសាស្ត្រហើយដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាអញ្ជើញមកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដែលតាំងពីប៉ុន្មានជំនាន់មុនមិនដែលមានទាល់តែសោះ។
វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលមិនត្រឹមតែបានបង្ហាញ ច្បាស់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះ សភាពការណ៍និងវឌ្ឍនភាពជីវភាពរបស់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធដែល រស់នៅលើទឹកដីភូមិភាគឦសានតែប៉ុណ្ណោះទេគឺថែមទាំងបានអញ្ជើញចុះ ត្រួតពិនិត្យផ្ទាល់ការដ្ឋានកសាងផ្លូវនិងសួរសុខទុក្ខសំណេះសំណាលផ្តល់ ដំបូន្មាន លើកទឹកចិត្តជាពិសេសចំពោះកងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ដែលកំពុងបំពេញភារកិច្ចស្ថាបនាផ្លូវខ្សែក្រវាត់ការពារព្រំដែនកម្ពុជា -ឡាវ លើទឹកដីខេត្តស្ទឹងត្រែងដ៏ឆ្ងាយដាច់ស្រយាលផងដែរ។នេះបើតាម ការបញ្ជាក់បន្ថែមពីលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង មេបញ្ជាការវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថាៈអនុវត្តន៍តាមគោលការណ៍ស្តីពីគម្រោងការរៀបចំស្ថាបនា បណ្តាញផ្លូវគមនាគមន៍សម្រាប់បម្រើការងារយុទ្ធសាស្ត្រការពារ អធិបតេយ្យភាពបូរណភាពដែនដី ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតាមបណ្តោយព្រំដែន កម្ពុជា-ឡាវទិសភូមិភាគឦសាននៃមាតុភូមិកម្ពុជាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។
អនុវត្តន៍តាមការសម្រេចរបស់គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតតំណាងដ៏ ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានាថ្ងៃទី២៩និង៣០ ខែធ្នូ ឆ្នាំ២០១៤ ដែលបានអញ្ជើញចុះពិនិត្យវាយតម្លៃស្ថានភាពភូមិសាស្ត្រផ្ទាល់និង បានសម្រេចគោលការណ៍ស្ថាបនាផ្លូវខ្សែក្រវាត់ការពារព្រំដែនកម្ពុជា -ឡាវជំហានដំបូងពីផ្លូវជាតិលេខ៧ ដុងក្រឡ ឆ្ពោះទៅទន្លេសេកុង នៅឆ្នាំ២០១៥។
គោរពអនុវត្តន៍តាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការយល់ព្រមឱ្យស្ថាបនាផ្លូវខ្សែក្រវាត់ការពារព្រំដែនកម្ពុជា -ឡាវប្រវែង១៥៣គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងតាមការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
គោរពប្រតិបត្តិតាមគោលការណ៍ផែនការនិងការសម្រេចដ៏ខ្ពង់ខ្ពស់ ខាងលើនេះនិងបានការជឿទុកចិត្តនិងប្រគល់ភារកិច្ចពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបញ្ជាការវិស្វកម្មអគ្គបញ្ជាការ បានរៀបចំផែនការយ៉ាងហ្មត់ចត់និងចាត់តាំងអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៦នេះ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនភាព។
ពាក់ព័ន្ធទៅនឹងការងារស្ថាបនាផ្លូវខ្សែក្រវាត់ការពារព្រំដែន ខាងលើនេះលោកនាយឧត្តមសេនីយ៍ខ្វាន់ស៊ាមបានបញ្ជាក់ថាៈកងកម្លាំង វិស្វកម្មចំនួន៧៧៨នាក់ដែលក្នុងចំណោមនោះកម្លាំងមកពីកងឯកភាពលេខ៧២ ទទួលខុសត្រូវពុះពារនិងបោសសម្អាតមីន។ កងឯកភាពលេខ៧១៥ទទួលខុសត្រូវឈូសព្រៃបើកផ្លូវ-កសាងផ្លូវ និងសំណង់សិល្បការ្យ កងឯកភាពលេខ៧១៦ ទទួលខុសត្រូវកសាងផ្លូវ និងលូ និងកងឯកភាពលេខ៧១៧ទទួលខុសត្រូវកសាងផ្លូវ និងលូ ។
រថយន្ត-គ្រឿងចក្រ មានចំនួន១៥០គ្រឿង ម៉ាស៊ីនរាវមីនចំនួន២៨គ្រឿង និងអាវុធចំនួន៨៣ដើម សម្រាប់បម្រើឱ្យដល់ការងារស្ថាបនាផ្លូវថ្មីខ្សែក្រវាត់ព្រំដែនដែល ឆ្លងកាត់តំបន់ព្រៃភ្នំរាប់រយគីឡូម៉ែត្រខាងលើនេះ។
ក្រោយពីបានស្តាប់របាយការណ៍គ្រប់ជ្រុងជ្រោយនិងក្បោះក្បាយរបស់លោក នាយឧត្តមសេនីយ៍ខ្វាន់ស៊ាមក្នុងឱកាសជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនិងពលទាហាននៃកងកម្លាំងវិស្វកម្មរួមនឹង កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកថ្នាក់ក្នុងកងឯកភាពការពារព្រំដែន របស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងនិងយោធភូមិភាគទី១ព្រមទាំង បុគ្គលឹកមន្ត្រីរាជការតាមបណ្តាស្ថាប័នរបស់ខេត្តប្រមាណជាជាង៣០០ នាក់។សម្តេចក្រឡាហោមសខេងបានវាយតម្លៃខ្ពស់ពីសារៈសំខាន់ក្នុង ការកសាងផ្លូវខ្សែក្រវាត់ការពារព្រំដែនមួយនេះដែលមានអត្ថន័យដ៏ ជ្រាលជ្រៅទាក់ទងដល់ការការពារបូរណភាពទឹកដី និងការផ្សាភ្ជាប់នូវការអភិវឌ្ឍដែលត្រូវបានចាត់ទុកថាជាផ្លូវមាន លក្ខណៈជាប្រវត្តិសាស្ត្រជាលើកដំបូងដែលពីមុនមកពុំធ្លាប់មាន។
ឆ្លៀតយកឱកាសក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល សម្រាប់ទស្សនកិច្ចជាលើកដំបូងបំផុតការដ្ឋានស្ថាបនាផ្លូវព្រំដែនទិស កម្ពុជា-ឡាវសម្តេចក្រឡាហោមសខេងបានសំដែងនូវក្តីមោទនភាពនិង កោតសរសើរដោយវាយតម្លៃខ្ពស់គំរូវីរភាពលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាងរ បស់កងកម្លាំងវិស្វកម្មដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ខ្វាន់ស៊ា មដែលពុះពាររាល់ការលំបាក ឆ្លងកាត់តំបន់ហួតហែងគ្មានទឹក តំបន់គ្រុនចាញ់ និងជាតំបន់ដែលបានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះក្នុងសម័យ សង្គ្រាម។
ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលដែលអមដំណើរដោយថ្នាក់ដឹកនាំកងទ័ពកម្ពុជា លោកនាយឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការ លោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។ លោកជា សុផារ៉ារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាអាណាប័ក្ខដើមខ្សែកិច្ច ស្ថាបនាប្រព័ន្ធផ្លូវខ្សែក្រវាត់ការពារព្រំដែន លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ជូនដល់កងយោធាគ្រប់ផ្នែកថ្នាក់ដែល បានចូលរួមក្នុងឱកាសសំណេះសំណាលនូវថវិកានិងគ្រឿងឧបភោគនិងបរិភោគ ជាច្រើនសំដៅផ្គត់ផ្គង់បន្ថែមដល់ជីវភាពប្រចាំថ្ងៃរបស់កងទ័ពនៅតាម ការដ្ឋាននាទិសព្រំដែនឆ្ងាយដាច់ស្រយាលនេះផងដែរ៕