ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្ត ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែសីហា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមនាឱកាសនោះរួមមានពីអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។
ឯកឧត្ត ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារទៀតទាត់ដើម្បីបូកលទ្ធផលការងារខែកក្កដា និងដាក់ទិសដៅការងារបន្តសម្រាប់ខែ សីហា។
ឯកឧត្តបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ សមាជិកា សមាជិកា គណបក្សប្រជាជនជនកម្ពុជាទាំងអស់ ដែលបានពុះពារប្រឹងប្រែងរួមគ្នាក្នុងការសម្រេចការងារ និងនាំភាពឈ្នះមកជូនគណបក្សប្រជាជនជាបន្តបន្តាប់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្ត ហ៊ុន ម៉ានី បានធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ និងចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ។
ឯកឧត្តបានលើកឡើងថា សុខុដុមរមនីយកម្ម កម្មាភិបាលជំនាន់មុន និងកម្មាភិបាលជំនាន់ក្រោយ មានលក្ខណះបំពេញបន្ថែមគ្នាទៅវិញទៅមក ដែលក្នុងនោះគឺក្មេងដើរលឿន តែមិនទាន់ស្គាល់ផ្លូវ តែកម្មាភិបាលជំនាន់មុនស្គាល់ផ្លូវ ហើយមានការចែករំលែក ផ្តល់ដំបូន្មានដល់កម្មាភិបាលជំនាន់ក្រោយ ដើម្បីទទួលបានជាពុទ្ធិបន្ថែមដើម្បីអនុវត្តការងារ។ ជាមួយគ្នានោះ លោកក៏បានណែនាំ ដល់សមាជិក សមាជិកា ឱ្យបន្តថែរក្សានូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និងតម្រូវការរបស់ប្រជាជនផងដែរ៕