ឯកឧត្តម ម៉ៅ ធនិន ជួយអន្តរាគមន៍ដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើកប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ បើទោះបីដំណោះស្រាយទាំងនោះ វាមិនពេញតម្រូវការទាំងស្រុងក្តី តែជាការចូលរួមចំណែក និងចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។

ឯកឧត្តមបានលើកឡើងបែបនេះ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈពេលប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមដោះស្រាយមិនបាន និងជនចាស់ជរាទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ តែងតែទូរស័ព្ទមកផ្ទាល់ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕