ឯកឧត្តម សាយ សំអាល់ ប្រជុំដោះស្រាយសំណូមពរពលរដ្ឋនៅកោះកុង


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលនិងដោះស្រាយវិវាទក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនUnion Development Co.,Ltd នៅថ្ងៃទី០៤ ខែកញ្ញានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះដើម្បីដោះស្រាយសំណូមពរបន្ថែមរបស់ប្រជាពលរដ្ឋនៅខេត្តកោះកុង។
កិច្ចប្រជុំដែលមានតំណាងចូលរួមពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នតុលាការ និងក្រសួងពាក់ព័ន្ធជាច្រើន បានសម្រេចជំរុញ និងប្រឹងប្រែងបន្តដោះស្រាយនៅរាល់បញ្ហាដែលនៅសេសសល់សំដៅពង្រឹងជីវភាពប្រជាពលរដ្ឋ និងបញ្ចប់ជម្លោះដីធ្លីនៅក្នុងមូលដ្ឋាន៕