កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ មានរៀបចំពិធីផ្ទេរ និងប្រកាសប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ស្ពឺ ក្រោមអធិបតភាព ឯកឧត្តម ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ដោយត្រូវផ្ទេរភារកិច្ចពីឯកឧត្តម អ៊ូ សំអួន ជូនឯកឧត្តម វ៉ី សំណាង ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ស្ពឺ។