នៅព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានផ្លូវលេខ ៣៥១ ចាប់ពីសាលាសង្កាត់និរោធន៍ ដល់ផ្លូវ ជា ស៊ីណាត មានប្រវែង ១២៧២ម ទទឹង ៨ម កម្រាស់ ២០សម និងដាក់លូទំហំ ១.៥ម ស្ថិតក្នុងសង្កាត់និរោធន៍ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានសម្រេចផ្តល់ជូនប្រជាពលរដ្ឋ ដាក់លូទំហំ ១.៥ម ប្រវែង ២៤០០ម ចាប់ពីប្រឡាយបេតុងព្រែកបារាំងដល់ភូមិអណ្តូង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅភូមិតាងៅ និងភូមិអូរអណ្តូងផងដែរ។
ឯកឧត្តម ឃួង ស្រេង អញ្ជើញបើកការដ្ឋានផ្លូវលេខ ៣៥១
