សមាគមនារី ខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខ បងប្អូនកម្មករ កម្មការីនី នៅតាមផ្ទះជួល


នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង 08:30នាទី លោក ជា ពិសី អភិបាលនៃគណ: អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរ ដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោក អភិបាលរងខណ្ឌ, មន្រ្តីរាជការ សាលាខណ្ឌ, យុវជនកាកបាទក្រហមខណ្ឌ, យុវជន អ.ម.ត, យុវជន ស.ស.យ.ក ខណ្ឌ និងលោកចៅសង្កាត់ ភូមិបានចុះសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការិនី នៅតាមផ្ទះជួលចំនួន ១០០បន្ទប់ ក្នុងសង្កាត់ទួល សង្កែ និងបាននាំយកនូវអំណោយរបស់អនុ សាខាកាកបាទក្រហមកម្ពជាខណ្ឌ ចែកជូនដល់ ពួកគាត់ដោយក្នុងនោះអំណោយសរុបរួមមាន÷ -អង្ករ 500kg -ទឹកស៊ីអីវ 100ដប់ -ទឹកត្រី 100ដប់ -មី 400កញ្ចប់ -ស្កស 100kg ខណ:នោះផងដែរលោកស្រី អាន ផល្លា ប្រធាន សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានឧបត្ថម្ភនូវក្រណាត់ប៉ាក់ជូនដល់ចាស់ជរា ចំនួន 10នាក់ និងលោកស្រីប្រធានក្រុមហ៊ុន ហេង ម៉េងឡុង ជាសប្បុរសជនបានឧបត្ថម្ភនូវ សម្ភារ:ប្រើប្រាស់មួយចំនួនមាន÷ -កាធុនជ័រ 120 -ធុងជ័រ 120 -ផ្តិលជ័រ 120 -ម្សៅសាប៊ូ 120កញ្ចប់ ជូនដល់បងប្អូនកម្មករ-កម្មការិនីទាំង 100បន្ទប់ ផងដែរ ហើយពួកគាត់មានសេចក្តីកសប្បាយរីក រាយយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណ ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងអាជ្ញធរមូលដ្ឋាន ជាពិសេសការយកចិត្ត ទុកដាក់ពីសម្តេចតេជោ និងកិត្តិព្រឹទ្ធបណ្ឌិត ដែលជា ប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។
women 27-3-2016 (2)                                              women 27-3-2016 (1)
women 27-3-2016 (3)                                                                              women 27-3-2016 (4)
women 27-3-2016 (5)                                        women 27-3-2016 (6)
women 27-3-2016 (7)