សម្តេចតេជោ ហ៊ុន សែន កំពុងជួបប្រជុំជាមួយ លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ឋ ច័ន្ទអូឆា


នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ យ៉ាងកក់កក្តៅនិងរាក់ទាក់បំផុត នៅវិមានរដ្ឋាភិបាលសន្តិភាព។ នៅក្នុងឱកាសនេះ ក៏មានវត្តមានមន្រ្តីសំខាន់ៗជាច្រើនរូបនៃប្រទេសទាំងពីរព្រមទាំងអង្គទូតនៃបណ្តាប្រទេសជាច្រើនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តីថៃយ៉ាងកក់ក្តៅផងដែរ។
ក្រោយពីនាយករដ្ឋមន្រ្តីបានគោរពភ្លេងជាតិនៃប្រទេសទាំងពីរ និងបានអញ្ជើញត្រួតពល ព្រមទាំងស្វាគមន៍ដល់មន្រ្តីសំខាន់ៗនិងអង្គទូតនានារួចហើយ សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៅក្នុងវិមានរដ្ឋាភិបាល។
ព័ត៌មានបន្ថែមនឹងជម្រាបជូននៅក្នុងពេលធ្វើសន្និសីទរួមគ្នាមួយក្រោយកិច្ចប្រជុំដោយ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលនឹងផ្សាយផ្ទាល់ (LIVE) ពីវិមានសន្តិភាព។ កម្មវិធីអាចផ្លាស់ប្តូរក្នុងករណីចាំបាច់ណាមួយ៕