សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័នតេជោ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ


នារសៀល ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនិងថ្ងៃ០៤រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ បានមូលមតិគ្នាជា ឯកច្ឆ័ន្ធ ចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី០៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តសារាវ័នតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនិងជួបជុំពុទ្ធបរិស័ទ ធ្វើបទនមស្សការព្រះរតនត្រ័យ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅម៉ោង១៥:០០នាទី រសៀល។ លុះព្រឹកឡើង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ និងប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភត្តាហារ ប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លងជាកិច្ចបង្ហេីយបុណ្យ ដើម្បីឧទ្ទិស មគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក៕