ឯកឧត្តមកែវ ពៅ បានជំរុញអោយគ្រប់ថ្នាក់ ដឹកនាំការិយាល័យទាំងអស់ត្រូវសម្រេចអោយបាននូវសូចនករចុងឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈ ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានជំរុញអោយការិយាល័យចំណុះមន្ទីរទាំងអស់ត្រូវបន្តសកម្មភាពតាមជំនាញរៀងៗខ្លួន ដើម្បីសម្រេចអោយបាននូវសូចនករតាមផែនការសកម្មភាពរបស់ មន្ទីរ ក្រសួង ខេត្ត ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី។

ឯកឧត្តមបានជំរុញបែបនេះនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ រយៈ៩ខែ និង លើកទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អនុប្រធានមន្ទី និងលោកលោកស្រីប្រធានការិយាល័យចំណុះមន្ទីរចូលរួមផងដែរ។

ឯកឧត្តម កែវ ពៅ ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ត្រួវសហការសាមគ្គីគ្នាកត្តាសំខាន់ត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ,ផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមគ្របមរូបភាពអោយប្រជាពលរដ្ឋយល់និងចូលរួមគោរពអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនថ្ងៃនេះថ្ងៃស្អែកសួមកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍ ជាពិសេសត្រូវថែទាំផ្លូវជាតិលេខ៥និងផ្លូវក្នុងខេត្តអោយបានជាប់ជាប្រចាំសំខាន់កុំអោយមានការស្ទះលូរបណ្តាលអោយខូចផ្លូវនិងធ្វើកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕