កម្ពុជា និងរុស្ស៊ី ប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី៩


Cam Rusia 30 03 16 2 copy

     កម្ពុជា​និង​រុស្ស៊ី នៅ​ថ្ងៃ​ ២៩ ខែ​មីនា​នេះ​ បាន​ឯក​ភាព​គ្នា​លើ ​១០​ចំណុច ​ក្នុង​កិច្ច​ប្រ​ជុំ​លើក​ទី​៩ ​នៃ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋា​ភិបាល​កម្ពុជា-​រុស្ស៊ី​ សម្រាប់​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ពាណិជ្ជ​កម្ម សេដ្ឋ​កិច្ច វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស​។

     ​កម្ពុជា​កំពុង​តំរង់​ទិស​ដៅ​ការ​អភិ​វឌ្ឍន៍​ប្រ​ទេស ដោយ​ការ​បង្កើន​កិច្ច​សហ​ប្រ​តិបត្តិ​ការ​សេដ្ឋ​កិច្ច ​ជា​មួយ​នឹង​អង្គ​ការ​នៃ​ប្រ​ទេស​មហា​អំណាច​នានា ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រ​ទេស​រុស្ស៊ី​ដែរ និង​កំពុង​ជម្រុញ​ការ​ចូល​ជា​សមាជិក​អង្គ​ការ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​សៀង​ហៃ​… និង​សហ​ភាព​សេដ្ឋ​កិច្ច​អឺរ៉ាស៊ី ផង​ដែរ ។ កិច្ច​ប្រជុំ​រវាង​តំណាង​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​អង្គារ៍​ទី​២៩ ខែ​​មីនា​នេះ បាន​ធ្វើ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំ ហុង ជា​មួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​គមនាគមន៍ និង​ព័ត៌មាន​នៃ​សហព័ន្ធ​រុស្ស៊ី​ ឯកឧត្តម ​នីកូឡៃ នីគីហ្វូរ៉ូហ្វ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ។

     ក្រសួង​ការ​បរ​ទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា គណៈ​កម្ម​ការ​បាន​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន ​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ រួម​មានៈ ​បញ្ហា​សន្តិ​សុខ​ និង​ការ​អនុ​វត្ត​ច្បាប់​… បច្ចេកទេស​យោធា ពាណិជ្ជ​កម្ម​ និង​ការ​វិនិ​យោគ​ទេស​ចរណ៍ កសិ​កម្ម ព័ត៌មាន​វិទ្យា អាកាស​ចរណ៍​ស៊ីវិល វិទ្យា​សាស្ត្រ អប់រំ និង​វប្បធម៌​សុខា​ភិបាល និង​ថាមពល​ ។ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន កិច្ច​ប្រជុំ​លើក​ទី​១០​នៃ​គណៈ​កម្មការ​អន្តរ​រដ្ឋា​ភិបាល​កម្ពុជា​រុស្ស៊ី​ភាគី​រុស្ស៊ី គ្រោង​នឹង​ធ្វើ​នៅ​ប្រ​ទេស​រុស្ស៊ី​វិញ​នៅ​ឆ្នាំ​ ២០១៧ ​។ នៅ​ទន្ទឹម​នឹង​នេះ​ដែរ សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​អោយ​ដឹង​ដែរ​ថា ភាគី​រុស្ស៊ី​នឹង​រង់​ចាំ​ស្វាគមន៍​ទស្សន​កិច្ច​ការងារ​របស់ ​សម្តេច​តេជោ​សែន ​ទៅ​កាន់​ក្រុង​មូស្គូ​នៅ​ខែ​ឧសភា ​ឆ្នាំ ​២០១៦​ ខាង​មុខ​នេះ​ ។

 Cam Rusia 30 03 16 4 copy Cam Rusia 30 03 16 3 copy

Cam Rusia 30 03 16 5 copy Cam Rusia 30 03 16 6 copy