ឯកឧត្តម ខៀវ កាញារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍


នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយឯកឧត្តម និងលោកជំទាវថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ដើម្បីវាយតម្លៃការងារកន្លងទៅ និងរៀបចំផែនការការងារសម្រាប់សប្តាហ៍ថ្មី ហើយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលព្រះវិហារនៃទីស្តីការក្រសួងព័ត៌មាន។