ការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋខ្មែរទូទៅបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់សម្តេចតេជោ ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង


នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចតេ​ជោ ហ៊ុន សែ​ន បានបង្ហោះផ្សាយនៅក្នុងផេក របស់ស​ម្តេច ដែលមាន​ឈ្មោះថា Samd​ech Hun Sen, Cambo​dian Prime Minister ដោយ បានរំលឹកពីជីវិតនៅក្នុងសម័យសង្រ្គាម។
សម្តេចតេជោ បានលើកឡើ​ងថា​ កាលពីជំ​នា​ន់សង្រ្គាម​គឺយុ​វជនគ្មាន​ឱកា​សធ្វើអ្វីក្រៅពី​ការ​ត្រៀម​​​​ខ្លួនចូល​ធ្វើកងទ័ព ហើយ​អ្នក​ដែ​លមិនបា​នចូល​ធ្វើកង​ទ័ព​ក៏​ត្រូវរងនូវផល​​ប៉ះពាល់​យ៉ាង​ខ្លាំ​ង​ដោយសា​រសង្រ្គាម។ អ្វីដែ​ល​​យើង​កំពុង​ឃើញ​ស្រាប់គឺ សង្រ្គាមកាប់ស​ម្លាប់នៅ​មជ្ឈឹម​បូព៌ា​​សព្វថ្ងៃ កំពុងបំផ្លាញ អាយុ​ជីវិ​​តយុ​វជន និង​អនា​គត​រប​ស់ពួកគេ។
សម្តេចតេជោ ក៏ធ្លាប់ជាយុ​វជនដែ​លគ្មានឱកា​សម្នាក់ដែរ កាល​ពី​ជំនា​ន់ស​ង្រ្គាមទសវត្សរ៍ឆ្នាំ ១៩៧០ ស​ម្តេចគ្មា​ន​ឱកាស និងគ្មា​នជ​ម្រើសអ្វីក្រៅ​ពី​ធ្វើទាហា​ន រហូតដ​ល់​ពិ​ការ​​ភ្នែកទៀត ផង។ យុវជនប​ច្ចុប្បន្ន​មានឱកាស និងជ​ម្រើសច្រើនយ៉ាងសម្រាប់ជីវិត។ សម្តេ​ចតេជោ ក៏​បាន​អំពាវនាវ សូ​មឱ្យយុវជនយុវនារី កុំបណ្តោយ​អោយបាត់បង់ឱកាសល្អៗត្រូវតែ​ប្រឹ​ងប្រែង​សិក្សា​រៀន​សូ​ត្រ ហើយ​ត្រូវតែ​ចៀ​ស​អោយផុ​តពី​អំពើ​អបាយមុ​​ខ​គ្រប់យ៉ាង និងគ្រឿង​ញៀន​គ្រប់​ប្រភេទ។
 
សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ប្រមុ​ខដឹក​នាំដែល​នាំ​មកនូវ​សន្តិ​ភាព ការអភិវឌ្ឍ និងឱកាស សម្រាប់​ពលរដ្ឋ និងយុវជ​នដោយគ្មា​នការរើសអើង។ ការគាំទ្រ​យ៉ាងពេញទំ​ហឹង​របស់ ប្រជា​ពលរដ្ឋទូ​ទាំងប្រទេស​ រួមទាំងម​ន្រ្តីរាជការ ក​ងទ័ព លោកគ្រូ ​អ្នកគ្រូ ព្រះ​សង្ឃ យុវជន យុវនារី សិស្សា​នុសិស្ស ព្រម​ទាំង ពីក្រុម​គ្រួសារកូ​នចៅសម្តេច​តេជោផ្ទាល់ គឺបានផ្តល់ នូវកម្លាំងចិត្ត និង​ទំនុ​កចិត្តដល់សម្តេចដើម្បី​បន្តដឹកនាំ កសាង​អភិវឌ្ឍន៌ ប្រទេសជាតិយើ​ងអោយ​កាន់​តែ​រីកច​ម្រើនខ្លាំង​ឡើង​ថែមទៀត៕