ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ សីតុណ្ហភាពអតិប្បរិមា មានកម្រិតខ្ពស់ដដែល គឺចាប់ពី៣៧អង្សាដល់៤០អង្សាសេ ហើយចាប់ពីថ្ងៃទី១-៤ ខែមេសា មានភ្លៀងកកខែពីកម្រិត តិចទៅមធ្យម នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា នេះបើយោងតាម សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះផ្សាយកាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦កន្លងទៅនេះ។
យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក បាតុភូតធម្មជាតិផ្សេងៗដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើង ក្នុងអំឡុងពេល១សប្តាហ៍នេះ ហើយក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផងដែរ៕
ចាប់ពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃ៤ ខែមេសា សីតុណ្ហភាពក្តៅពី៣៧-៤០អង្សាសេ
