សម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ៣ពាន់ដុល្លារ ដល់កាកបាទក្រហម


Samdech Me 01 04 16 2 copy

     សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ មុនី​នាថ​ សីហនុ បាន​ប្រ​ទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​ ៣​ពាន់​ដុល្លារ​អាម៉េរិក ​ដល់​កាក​បាទ​ក្រ​ហម​កម្ពុជា​ ​សម្រាប់​ត្រី​មាស​ទី​២ ​ឆ្នាំ ​២០១៦ ​។​

     ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ធ្វើ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​ សម្តែង​អំណរ​ព្រះ​រាជ​គុណ ​ដល់​​សម្តេច​ព្រះ​មហា​ក្សត្រី​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ​ដែល​តែង​ប្រ​ទាន​ព្រះ​រាជ​ទ្រព្យ​រៀង​រាល់​ត្រី​មាស ​ក្នុង​ការ​ទ្រ​ទ្រង់​សកម្ម​ភាព​មនុ​ស្ស​ធម៌​ របស់​កាក​បាទ​ក្រ​ហម​កម្ពុជា ​។

     សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មាន​ប្រ​សាសន៍​សន្យា​​ថា នឹង​ប្រើ​ប្រាស់​ព្រះ​រាជ​ទ្រព្យ​ដ៏​ឧត្តុង​ឧត្តម​នេះ ទៅ​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​ សម្រាប់​ជួយ​សង្គ្រោះ​ដល់​ប្រជា​រាស្ត្រ​ក្រី​ក្រ​ និង​ប្រជា​រាស្ត្រ​ដែល​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ ​នៅ​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។