ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និង ឯកឧត្តម ខូយ សុខា បើកកិច្ចប្រជុំពិភាក្សាពីខ្លឹមសារនៃរបៀបវារៈប្រជុំក្រុមប្រឹក្សាខេត្ត


កិច្ចប្រជុំពិភាក្សាពីខ្លឹមសារនៃរបៀបវារៈប្រជុំក្រុមប្រឹក្សាខេត្តបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ០៦/១០/២០១៧ នៅស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត រីឯសមាសភាពមានសមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្ស, សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ ។

កិច្ចប្រជុំមានគោលបំណង ពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត ពិភាក្សាដោះស្រាយបន្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តពេញអង្គ ។