មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យសកម្មភាពបូមទឹកភ្លៀងចេញពីក្រុងតាខ្មៅ


នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧ មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យសកម្មភាពបូមទឹកភ្លៀងចេញពីក្រុងតាខ្មៅ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង ក្នុងនោះមានស្ថានីយ ១គ្រឿង ម៉ាស៊ីនចល័តធុនធំ ១គ្រឿង និងម៉ាស៊ីនចល័តធុនមធ្យម ១ គ្រឿង នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។