ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រៃវែង រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការ ស្នងការ លោក លោកស្រីប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃក្នុងខេត្តព្រៃវែង សរុបចំនួន ១៨១ អង្គ/រូប ចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងកម្លាំងកងវិស្វកម្ម នៅខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ព្រះសង្ឃ និងសប្បុរសជននានាផ្ដល់ជូនកងកម្លាំង និងកងវិស្វកម្ម រួមមាន÷ -ថវិកាសរុបចំនួន ៥២.៣៦០.០០០៛ -អង្ករ ១៣តោន -មី ៦៨៩កេស -ទឹកត្រី ៣១៣យួរ -ទឹកស៊ីអុីវ ៣១៩យួរ -ត្រីងៀត ៤០៥គីឡូ -គោងៀត ៥គីឡូ -សាច់ក្រក ១០គីឡូ -សៀង ០៥យួរ -ពងមាន់ ២.១០០គ្រាប់ -ទឹកក្រូច ៤១កេស -ទឹកសុទ្ធ ៦០០យួរ និង៤៨កេស -ទឹកផ្លែឈើ ១០កេស -ត្រីខ ៣៦៤យួរ -ប្រហុក ១០០គីឡូ -ចានស្រាក់ ១១ស្រាក់ -អំពិល ១៧កញ្ចប់ -ស្ករស ២៤កញ្ចប់ -ប៊ីចេង ១៥កញ្ចប់ -តង់កូរ៉េ ១២០តង់ -អាវភ្លៀង ៣០០អាវ -ដបទឹក ៣០០ដប -អំពូលសូឡា ៣០អំពូល និង -ម៉ូតូចំនួន ០១គ្រឿង៕