ឯកឧត្តម ចាន់ ស៊ីណាត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី​ យន្តការអង្គភាពការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហ៊ាន2 (IWRM2)


នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី៖

១_ យន្តការអង្គភាពការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហ៊ាន2 (IWRM2)
២_ គណៈកម្មការ​ ដឹកនាំកសាងផែនការមេក្នុងក្របខណ្ឌ​អាងទន្លេ (MRBM)
៣_ មជ្ឍមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ២៥ រាជធានី-ខេត្ត ជំនាញការអន្តរជាតិ និងមន្រ្តីបច្ចេកទេសអនុវត្តន៍គម្រោងជាច្រើន៕