ក្រសួងកសិកម្ម៖ តបតាមបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១០ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តរៀបចំធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម ដដោយមានអ្នកចូលរួមចំនួន ៥៥៥នាក់ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់កាប្រេីប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា យកចិត្តទុកដាក់ខ្ពស់ជំរុញការធ្វេីតេស្តរក សារធាតុញៀនជាបន្តបន្ទាប់ដូចភ្លៀង រលឹម ដេីម្បីធានាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្ងាយពីគ្រឿងញៀន ស្របតាមអភិក្រម “សម្អាតចកចេញពីផ្ទៃបឹង” និង “រក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ” ដេីម្បីចូលរួមកសាងសង្គមកម្ពុជាដែលគ្មានគ្រឿងញៀន៕