កំពង់ឆ្នាំង៖ នៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៧លោកជំទាវ សង្កាត់កំពង់ឆ្នាំងចុះទៅ សួរសុខទុក្ខនិងនាំយកណោយជូនជនចាស់ជរាគ្មានទីពឹងចំនួនសឿ សុជាតាក្រុមការងារ ថ្នាក់កណ្តាលបានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ក្រុង ៧នាក់ដល់លំនៅដ្ឋានស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវសឿ សុជាតា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា,សម្តេចសាយឈុំ,សម្តេចស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងលោកជំទាវជូ ប៊ុនអេងប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងកន្លងមកសម្តេចនិងលោកជំទាវតែងតែបានគិតគូរពីសុខទុក្ខនិងជួយសំរួលការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកជំទាវសឿ សុជាតា ក៏បានផ្តាំផ្ញើដល់ជនចាស់ជនចាស់ជរាទាំង៧នាក់អោយខិតខំថែទាំសុខភាពអោយបានល្អដោយរស់នៅស្អាត ហូបស្អាត បើស្ថានភាពសុខភាពមិនស្រួលត្រូវអញ្ជើញទៅមន្ទីរពេទ្យអោយបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកជំទាវសឿ សុជាតា និងក្រុមការងារបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ១២ម៉ឺនរៀល,អង្ករ២០គីឡូក្រាមព្រមទាំងសំភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែលថវិកានិងសំភារៈគ្រឿងឧបភោគបរិភោគទាំងនេះបានមកការជួយឧបត្ថម្ភពីលោកជំទាវជូ ប៊ុនអេអំង ក្រុមការងារថ្នាក់កណ្តាល ក្រុង និងសង្កាត់ផងដែរ៕