ក្រុងព្រៃវែង ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បានអញ្ជើញដឹកនាំសហការីអនុសាខាកក្រក ក្រុង និង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្តភូមិ ចុះចែកអំណោយដល់បងប្អូនជនភៀសសឹក ចំនួន ០៥គ្រួសារ ដែលស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេស ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ដោយក្នុង១គ្រួសារទទួលបាន សម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ទឹកសុទ្ធ មីជាតិ ទឹកស៊ីអ៊ីវ ត្រីខ ធុងចម្រោះ ចង្រ្កាន្តសន្សំសំចៃ និងថវិកាមួយចំនួន ។













