សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព លោកយាយ ធួន អំ


ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារសាច់ញាតិ នៅភូមិកំណើតរបស់សម្ដេច ព្រមទាំងចូលរួមជាអធិបតី ក្នុងពិធីបូជាសព លោកយាយ ធួន អំ (ដែលត្រូវជាម្តាយមីងបង្កើតរបស់សម្តេច ) ដែលទទួលមរណភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០នាទីព្រឹក ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធិ។ ក្នុងឱកាសនោះ សម្តេចភក្តី បានផ្តល់កិត្តិយសប្រទានភ្លើង ដើម្បីបូជាសព នៅទីមេរុក្នុងបរិវេណនៃគេហដ្ឋានសព ដែលស្ថិតនៅ ភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សូមអោយវិញ្ញាណក្ខ័ន្ធ លោកយាយ ធួន អំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕