ឯកឧត្តម លឹម គានហោ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលជានាយកសាលា


រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលជានាយកសាលា និងគ្រូបង្រៀននៅតាមសាលាបឋមសិក្សា និងមត្តេយ្យសិក្សានានាទូទាំងស្រុកពញាឮ ចំនួន ៤២៩ នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដោះស្រាយនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូ ទាំង ៤២៩ នាក់ ដែលរួមមាន សម្ភារៈសិក្សា សម្ភារៈឧបទេស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ។