ថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សោម សឿន សមាជិកគណ:អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងជាគ្រូឧទ្ទេសក្នុងពិធីបើកវគ្គបំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ដោយមានការចូលរួមជាមួយ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក សរុបប្រមាណ ២៩២នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ។