ឯកឧត្តម គួច ចំរើន ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរដោយលោកអភិបាលស្រុកស្ទឹងត្រង់ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម និងត្រួតពិនិត្យទីតាំងសាងសង់អគារសិក្សាសម្រាប់បងប្អូនខ្មែរ-ឥស្លាម ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ និងបានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ជូនដល់តំណាងសហគមន៍។