ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យអនុគម្រោងសំណង់ប្រព័ន្ធធារាសាស្ត្រទំនើបកម្មក្បាលហុង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិ អន្តរជាតិ និងប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាព នៃអនុគម្រោងសំណង់ប្រព័ន្ធធារាសាស្ត្រទំនើបកម្មក្បាលហុង និងការគ្រប់គ្រងវិស័យធនធានទឹកបែបទំនើបកម្ម ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បេកកម្មនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រតិភូដៃគូអភិវឌ្ឍន៍ទាំងពីរចង់ឃើញស្ថានភាពជាក់ស្តែងនៃទីតាំង ដែលនឹងចាប់ផ្តើមអនុវត្តគម្រោង ជាពិសេសដើម្បីរៀបចំឱ្យបានត្រឹមត្រូវទៅនឹងស្ថានភាពទឹក និងទាន់ពេលវេលាដែលបានគ្រោងទុក៕