ឯកឧត្តម សោម សឿន បានអញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ


នារសៀលថ្ងៃអង្គារ៍ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល បានអញ្ញើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ សមាជិកគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សារដ្ឋាភិបាល ជាទីប្រឹក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋាន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
គណបក្សប្រជាជនកម្ពុជា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ បានទៅសោយសុខក្នុងសុគតិភពជារៀងរហូតទៅ និងសូមចូលរួមរំលែកទុក្ខដោយក្ដីក្ដុកក្ដួល និងអាលោះអាល័យបំផុត ហើយសូមជូនពរឱ្យក្រុមគ្រួសារនៃសព និងជួបតែពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕