ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមកិច្ចប្រជុំ គ.ជ.អ.ប លើកទី១៤ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានចូលរួមក្នុងកិច្ចប្រជុំលើកទី១៤ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប។
កិច្ចប្រជុំពេញមួយព្រឹកនេះ បានសម្រេចលទ្ធផលចំនួន៤ចំនួនដែលរួមមានទី១). កំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប ទី២). របាយការណ៍ស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៧ របស់ គ.ជ.អ.ប ទី៣). ឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ ទី៤). អនុក្រឹត្យស្តីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និងទី៥). ការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់៕