មន្រ្តីរាជការកងកំលាំប្រដាប់អាវុធនិងប្រជាពលរដ្ឋប្រារព្វបុណ្យខួបលើកទី១៣នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី


កំពង់ឆ្នាំង ៖ ក្នុងឱកាសទិវា ប្រារព្ធធ្វើពិធីបុណ្យខួប លើកទី១៣ នៃការគ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្វព្រះរាជពីធីដ៏នក្ខត្តឬក្សនេះដែរ ដោយមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង លោកជំទាវ ឯកឧត្តមម៉ែនធឿនសមាជិក ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន២០០អង្គ/ នាក់ ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តំណាងអោយព្រះសង្ឃ មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិត ថ្វាយព្រះពរ សពសារធុការ និង សូមសម្តែង នូវភក្ដីភាព កតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណ ដ៏ជ្រាលជ្រៅបំផុត និងសូម លំអោនកាយបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណ
បុណ្យដល់វត្ថុសក្ដិ សិទ្ធិក្នុងលោក និងបារមី នៃទេវតារក្សា ស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរ ជ័យបវរសួស្ដី សិរីមង្គល មហា
ប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិត តម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមអោយមានព្រះរាជ សុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺន យូរជាងរយព្រះវស្សា ដែលព្រះ អង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

ឯកឧត្តម និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកា ចូលរួមក្នុងអង្គពិធីទាំងអស់ ក៏បានសូត្រមន្តក្នុងការប្រារព្វកម្មវិធី ទំនៀមទំលាប់ព្រះបរមរាជវាំងតាមព្រះពុទ្ធសាសនា និងបាននាំគ្នាចូលរួមថ្វាយកំរងផ្កា និងលំអោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ ទេវតា រក្សព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ ។
ចុងបញ្ចប់គណៈអធិបតីបានប្រគេនសាដកចង្ហាន់ដល់ព្រះសង្ឃចំនួន៧អង្គនិងជូនថវិកាយាយជីតាជី៥០នាក់ផងដែរ៕