គិតត្រឹមល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តព្រះវិហារ មានជនភៀសសឹកចំនួន៥០៦៩គ្រួសារ មនុស្សសរុបចំនួ​ន ១៧៥៨២នាក់


គិតត្រឹមវេលាម៉ោង ៦:០០ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តព្រះវិហារមានជនភៀសសឹក មកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗមានចំនួន ៥០៦៩គ្រួសារ មានមនុស្សសរុបចំនូន១៧៥៨២នាក់ បានគេចចេញពីតំបន់ព្រំដែន បន្ទាប់ពីក្រុមទាហានថៃ បានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺបានរៀបចំមណ្ឌលសុវត្ថិភាពចំនួន៨ទីតាំងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹក។ដោយឡែកនៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ទទួលប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ ចំពោះការឧបត្ថម្ភផ្សេងៗទាំងសម្រាភរៈប្រើប្រាស់ និងស្បៀង នឹងរៀបចំចែកជូនជាបន្តបន្ទាប់៕